ព័ត៌មានជាតិ

នគរបាលម្នាក់ បានស្លាប់បាត់បង់ជីវិត ករណីរថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នាវេលាម៉ោង ៥និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បណ្តាលឲ្យមនុស្សប្រុសម្នាក់ បានស្លាប់បាត់បង់ជីវីត ក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅគ្លីនិចឯកជនម្លិះដង្កោ៖
១/ភាគីម៉ូតូម៉ាក HONDA Nighthawk ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-1432 អ្នកបើកបរមានឈ្មោះ ផាន់ ញណវរ្ត័ន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ នគរបាល មានទីលំនៅស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅគ្លីនិចឯកជនម្លិះដង្កោ ។
២/ភាគីរថយន្ត (ពុំស្គាល់ម៉ាកនិងស្លាកលេខ បានបើករត់គេចពីកន្លែងកើតហេតុបាត់)។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំស្រាវជ្រាវបន្ត៕

មតិយោបល់