ព័ត៌មានជាតិ

រថយន្តបត់ខ្វះការប្រុងប្រយ័ត្នបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កោះកុង: នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២៣ និង០៤នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ទីតាំងកន្លែងកើតហេតុ ទល់មុខសណ្ឋាគារ MK នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នកបើកបរម៉ូតូឈ្មោះ ពោធិ សុវណ្ណារ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកលក់ហ្គាស និងបញ្ចូលហ្គាស ទីលំនៅបច្ចុប្បន្ន ភូមិ១ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកអ្នកបើកបររថយន្តឈ្មោះ អឹម មី ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ននៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បើកបររថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ ព2BC 3087 បានរត់គេចខ្លួនបាត់ ។

មូលហេតុ៖ រថយន្តបត់ខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្ន ម៉ូតូនិងរថយន្តកម្លាំងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋានរង់ចាំដោះស្រាយ ៕

មតិយោបល់