ព័ត៌មានជាតិ

យន្ត​ហោះ​​​ប្រើ​ថា​ម​ព​ល​ព្រះអា​ទិ​ត្យ​​ថ្មី អា​ច​​​ហោះ​​ហើ​រ​​​បា​ន​ ​៥​​ថ្ងៃ ​-​ ​៥​​​យ​ប់​​

Solar Impulse ជា​យន្តហោះ​មួយ​ដំណើរការ​ដោយ​ថាមពល​ព្រះអាទិត្យ ជួយ​ការពារ​បរិស្ថាន​ខ្លាំង​បំផុត​ក្នុងចំណោម​យន្តហោះ​ទាំងឡាយ អាច​ធ្វើការ​ហោះហើរ​បាន​ក្នុង​រយៈពេល​៥​ថ្ងៃ និង​៥​យប់ ដោយ​ប្រើ​ថាមពលព្រះអាទិត្យ​សុទ្ធ​។​

​វា​មាន​ទំហំ​ស្រដៀង​នឹង​យន្តហោះ Airbus A380 ប៉ុន្តែ​យន្តហោះ​នេះ​មាន​ទម្ងន់​ត្រឹម​តែ​២.៣០០​គីឡូក្រាម​ប៉ុណ្ណោះ បើ​ធៀប​យន្តហោះ​នេះ មាន​ទម្ងន់​ស្រាល​ជាង​យន្តហោះ Airbus ដល់​ទៅ ១៥០​ដង​។ ការសាកល្បង​លើកដំបូង វា​អាច​ហោះហើរ​ពី​ទ្វីប​អឺរ៉ុប​រហូតដល់​ប្រទេស​ម៉ារ៉ុក បន្ទាប់​មក​កាលពី​ខែ​ឧសភា កន្លងមកនេះ វា​ហោះ​ទៅដល់​សហរដ្ឋអាមេរិក ។​
​យន្តហោះ​នេះ​តាមពិត​ទៅ​មាន​ស្លាប​ទាំង ២​វែង​បំផុត ហើយ​ភាព​សុ​ក្រិត​របស់​វា គឺ​ការហោះហើរ​ដោយ​ពុំ​ចាំបាច់​ចុះ​សំចត​បាន​រយៈពេល​ដល់​ទៅ ២៦​ម៉ោង​។​

​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​យន្ត​ហោះ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ គឺ​លោក Andre Borsehberg និង លោក Bertrand Piccard បាន​បញ្ជា​ទិញ​យន្តហោះ Solar Impulse-1 ។​បុរស​ទាំង​២​នាក់​នេះ ម្នាក់​ជា​អតីត​អ្នកបើក​យន្តហោះ ហើយ​ម្នាក់ទៀត​ជា​មនុស្ស​ដំបូង​គេ​ដែល​អាច​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី ដោយ​បាល់​ឡុង​ហោះ​នោះ បាន​ប្រើ​ចំណេះដឹង​របស់​ពួកគាត់ ដើម្បី​ដំណើរការ​គម្រោង​ថ្មី​នេះ​។
Solar Impulse-2 អាច​ហោះហើរ​រយៈពេល​៥​ថ្ងៃ និង​៥​យប់ ពោល​ដល់​ទៅ​១២០​ម៉ោង​ឯណោះ ដែល​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អា​ត្លង់​ទិកបាន​៕​
SolarImpulse
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់