ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២២​ នៅវេលា​ម៉ោង​១៥​និង​៤០​នាទី​ ត្រង់​ចំណុច​ជិត​ស្ពាន​អូ​តា​គ្រៃ​ ស្ថិត​ក្នុងភូមិ​ភ្ចា​វ​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ លើ​ផ្លូវជាតិ​លេខ​៥៧​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​មួយ​កើត​ទ្បើ​ង​ រវាង​ម៉ូតូ​និង​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​ បណ្តាល​អោយ​មនុស្ស​ម្នាក់ ​ស្លាប់​បាត់បង់​ជីវិត ​។

​យោងតាមរបាយការណ៍របស់លោក​វរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​ បាន​រាយការណ៍​អោយ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ ហ៊ី​យិ​ន​ដាយ​ ព​ណ៌​សលាយ​ខៀវ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 3A-1042​ បើកបរ​ពី​លិច​មក​កើត​ ពេល​បើកបរ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​ឃ្លី​ក​ ព​ណ៌​ស​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1W-3350​ បើកបរ​ពី​កើតមក​លិច​ អ្នកបើកបរ​ដោយ​ឈ្មោះ​ ហុង​ ចាន់​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ ធ្វើការ​នៅ​ភូមិភាគ​ទី​៥​ប្រចាំ​ទិស​ប៉ៃលិន​ បាន​បើក​ចូល​ផ្លូវ​រថយន្ត​ទៅ​ បុក​រថយន្ត​ចំ​ពីមុខ​ពេញ​ផ្នែក​ខាងឆ្វេង​ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់ ​។​

ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​រួច​ អាច​បញ្ជាក់​អោយ​ដឹង​ថា ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​បណ្តាល​មក​ពី​ភាគី​ខាង​ម៉ូតូ​បើក​ចូល​ផ្លូវ​រថយន្ត​ ទើប​ទៅ​បុក​ចំ​ពីមុខ​ពេញ​ផ្នែក​ខាងឆ្វេង​រថយន្ត​តែ​ម្តង ​។​

បច្ចុប្បន្ន​ វត្ថុ​តាង​ទាំង​ពីរ​បាន​យក​កម្លាំង​នគរបាល​ស្រុក​ យក​ទៅ​រក្សារ​ទុក​នៅ​អធិការ​ដ្ឌា​នគរបាល​ស្រុក ​រង់ចាំ​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​ ដោយឡែក​សាក​សប​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

មតិយោបល់