ព័ត៌មានជាតិ

ទៀតហើយ! ក្មេងប្រុសម្នាក់ចេញពីរៀនមិនទាន់ ទៅងូតទឹកប្រឡាយបែរជា…

កណ្តាល: នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ មានករណីក្មេងប្រុសម្នាក់លង់ទឹកនៅត្រង់ចំណុចប្រឡាយរណ្តៅដី ស្ថិតនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះឈ្មោះ ឆុន រិទ្ធី ភេទប្រុស អាយុ១០ឆ្នាំ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានឌុបប្អូនប្រុសឈ្មោះ ឆុន ទីន អាយុ៧ឆ្នាំ ទៅសាលារៀនខន្តី រួចត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង១០ព្រឹក ដោយជនរងគ្រោះបានទៅផ្លាស់ខោអាវ ហើយជិះកង់ចេញទៅបាត់ដល់ម៉ោង១១ថ្ងៃត្រង់ ប្អូនចេញពីសាលារៀនបានដើរមកផ្ទះ ក៏ឃើញកង់នៅលើខ្នងប្រឡាយ ក៏យកកង់ជិះមកផ្ទះ ពេលដល់ផ្ទះក៏ប្រាប់ឪពុកថា ឃើញកង់អាបង នៅលើទំនប់ពេលនោះឪពុក ទៅមើលក៏ឃើញខោអាវនៅទីនោះ ហើយនាំបងប្អូនចុះមុជរាវរកឃើញជនរងគ្រោះនៅក្នុងទឹក យកឡើងជួយសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ កម្លាំងជំនាញសមត្ថកិច្ច ក្រុមប្រឹក្សាឃុំ មេភូមិបានធ្វើការពិនិត្យសាកសព តែពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ និងបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់