កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលបានឃើញម្តាយតារាស្រី Tangmo Nida ស្ពាយកាបូបប្រ៊េនម៉ាកLV នៅក្នុងកំឡុងពេលផ្តល់សម្ភាសន៍កាលពីពេលកន្លងទៅ។
ជាក់ស្តែងក្រោយបានឃើញរូបភាពនេះ មានព័ត៌មានចេញពីប្រភពច្បាស់ការណ៍មួយបានទម្លាយតម្លៃកាបូបដែលម្តាយ Tangmo ស្ពាយនោះមានតម្លៃដល់ទៅ១០៦០០០បាត ឬស្មើនឹងជិត៣២០០ដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅម្តាយតារាស្រី Tangmo Nida ក៏ធ្លាប់បានទទួលពាក្យរិះគន់ពីសំណាក់មហាជន ក្រោយបានបង្ហើបចំណាប់អារម្មណ៍ថាខ្លួនចង់ទទួលបានប្រាក់សំណង១លានដុល្លារពីលោក Por ដែលជាជាប់ពាក់ព័ន្ធនឹងរឿងក្តី Tangmo ៕
មតិយោបល់