ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ១ខ្នង រងការខូចខាត ខណៈម្ចាស់មិននៅចាក់សោចោល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៤​និង​៤៥​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​០៤​ ភូមិ​ព្រៃ​កូន​សេក​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ មាន​ករណី​អគ្គិ​ភ័យ​ឆេះ​ផ្ទះ​មួយ​កើតឡើង​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ ម៉ូ​វ​ មូល​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ មុខរបរ​ កម្មករ​លី​សែង​។​ តាម​ការ​រាយការណ៍​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ (​ម្ចាស់​មិន​នៅផ្ទះ​ចាក់សោ​ចោល​)​ ក្នុង​នោះ​នាំ​អោយ​ខូចខាត​សម្ភារៈ​រួម​មាន​៖ ​ផ្ទះ​ ១​ខ្នង​ ទំហំ​ ៥​ម៉ែត្រ​ ×​ ១០​ម៉ែត្រ​ សង់​អំពី​ឈើ​ជញ្ជាំង​ ដំបូល​ស័ង្កសី​ (​ផ្ទះ​ទាម​)​ ឆេះ​អស់ទាំង​ស្រុង​,​ម៉ូតូ​ C125​ ចំនួន​ ០១​គ្រឿង​, ​កង់​ ០១​គ្រឿង​, ​ទូរទស្សន៍​ ០១​គ្រឿង​ និង​សម្ភារៈ​សំខាន់ៗ​ឆេះ​អស់ទាំង​ស្រុង​។​ សម្ភារ​ខូចខាត​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ចំនួន​ ៤.០០០​ដុល្លារ​ (​បួន​ពាន់​ដុល្លារ​)​ ។​

ក្នុង​ហេតុការណ៍​នេះ​ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជិតខាង ​ជួយ​ពន្លត់​ទើប​មិន​បណ្តាល​ឲ្យ​ឆេះ​ឆ្លង​ដល់​ផ្ទះ​អ្នក​ជិតខាង​។​ ករណី​នេះ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០២​គ្រឿង​ តែ​ផ្លូវ​ចូល​ទៅ​កន្លែង​កើតហេតុ​មិន​រួច​។​

បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ​និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ម្ចាស់ផ្ទះ​ឡើង​វិញ​៕​

មតិយោបល់