ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សរបួសច្រើននាក់នៅក្រុងប៉ៃលិន

ប៉ៃលិន: យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅវេលាម៉ោង១១និង២០នាទី ថ្ងៃពុធ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ០១ករណី បានកើតឡើងនៅលើផ្លូវជាតិលេខ ៥៧ស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ០១នាក់,រងរបួសស្រាល០២នាក់ និងគ្មានរបួសចំនួន០២នាក់, ខូចខាតម៉ូតូចំនួន ០២គ្រឿង ខូចខាតមធ្យម០១គ្រឿង និងស្រាល០១គ្រឿង ដូចខាងក្រោម៖

ភាគីបង្កមានឈ្មោះ រស់ កេីន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ(របួសធ្ងន់បាក់ភ្លៅខាងឆ្វេង) រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខប៉ៃលិន 1C-4541 ទិសដៅពីត្បូងទៅជើងបត់ឆ្វេង(ខូចខាតម៉ូតូមធ្យម)។

មានអ្នករួមដំណើរចំនួន ០១នាក់ មានឈ្មោះ ឈូយ អុីកា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល) រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ភាគីរងគ្រោះមានឈ្មោះ ឈុន ឆេងឡុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស(របួសស្រាល) រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកបរម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ប៉ៃលិន1C-9484 ទិសដៅពីត្បូងទៅជើង(ខូចខាតម៉ូតូស្រាល)។

មានអ្នករួមដំណើរចំនួន ០២នាក់៖

១–ឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គ្មានរបួស)។

២–ឈ្មោះ សុង ម៉េងលាប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គ្មានរបួស)។

មូលហេតុបណ្តាលឱ្យគ្រោះថ្នាក់មកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន និងបត់ខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំងផែនសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាងមករក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី ៕

 

មតិយោបល់