ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩និង១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល។
ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះបណ្តាលមកឆ្លងចរន្តអគ្គិសនី
ពីកង្ហាធ្វើឲ្យរាលដាលឆេះទៅកំប៉ុងហ្គាស់តូចៗ និងដុងសាំង ហើយធ្វើឲ្យខូចខាតឆេះផ្ទះទំហំ២០×៣០ និងសម្ភារៈលក់ចាប់ហួយទាំងស្រុង និងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកជិតខាងឡើយ។
នៅវេលាម៉ោង០៩:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១គ្រឿង៕
មតិយោបល់