ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ន បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង៤៥នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងផ្ទះលេខ10F ភូមិខ២ក្រុមទី៣ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ។
ម្ចាស់រងគ្រោះឈ្មោះ សូ ហ្វី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ សិស្ស។ ករណីនេះ កើតទ្បើងដោយសារឆ្លងចរន្តអគ្គិសនី។
សម្ភារខូចខាតរួមមាន៖ ឆេះពួកសាឡុង និងទូតាំង តែមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ហេតុការណ៍នេះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន២ គ្រឿងអស់ទឹក១ឡាន ស្មើ ៤ម៉ែត្រគូប គ្រប់គ្រងស្ថានការបាននៅម៉ោង ១២ និង០៥នាទីយប់ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨៕
មតិយោបល់