ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌដូនពេញ បង្រ្កាបនិងឃាត់ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងប្រែន ខុសបច្ចេកទេស

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្រ្កាប និងឃាត់ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿង (ម៉ូតូធំ ចំនួន០៤គ្រឿង និងម៉ូតូតូច ចំនួន០១គ្រឿង) ដែលធ្វើឲ្យមានសំឡេងខ្លាំង រំខានដល់អ្នកដទៃ នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ក្បែរកន្លែងវាយកូនហ្គោល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើ ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ ៕

មតិយោបល់