ពោធិ៍សាត់ៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង ២៣និង២០ នាទីយប់ មានករណីអគ្គិភ័យដែលស្ថិតក្នុងភូមិព្រែកស្តី សង្កាត់ រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្តាលឲ្យឆាបឆេះអគារសិក្សាចំនួន០១ខ្នងមានចំនួន មាន០៣បន្ទប់ធ្វើអំពីឈើ ក្នុងករណីនេះ កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានចេញប្រតិបត្តិការ២១នាក់ រួមជាមួយរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង បានចេញពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៥ រថយន្ត ។
កិច្ចប្រតិបត្តិការបានបញ្ចប់ការពន្លត់ទាំងស្រុង មិនឲ្យរាលដាលដល់ផ្ទះអ្នកភូមិនៅក្បែរនោះទេ រហូតដល់វេលាម៉ោង ២៤និង៣០នាទីឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។
ការខូចខាត៖ ឆេះអគារសិក្សាចំនួន ០១ខ្នង និងសម្ភារ:ប្រើប្រាស់ក្នុងអគារទាំងស្រុង ។
មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕


មតិយោបល់