ព័ត៌មានជាតិ

Carles Puyol មានបំណង​ចង់​បញ្ចប់​អាជីព​នៅ Bacelona

​កីឡាករ Carles Puyol បានបញ្ជាក់​ថា គាត់​មិន​ដែល​គិត​ពី​មុន​ថា​នឹង​ចាកចេញ​ពី ក្លិប Bacelona និង​សង្ឈឹមថា បញ្ចប់​អាជីព​របស់​ខ្លួន​នៅ Camp Nou ។​
​តាំង​ពី​ដាក់​ជើង ចូល​ក្នុង​ក្លិប​តាំងពី​ឆ្នាំ ១៩៩៩ កីឡាករ​រូបនេះ​ពិតជា​រីករាយ​និង​ទម្រង់​លេង​របស់ខ្លួន នៅក្នុង​ក្លិប​ណាស់ និង​នាំ​ជូន​កេរ្តិ៍ឈ្មោះ​ជូន​ក្លិប​ច្រើន​មិន​អស់ និង​ធ្វើឲ្យ​ពិភព​បាល់ទាត់​អេ​ស្ប៉ាញ​ល្បីល្បាញ​ទៀតផង​។​

Puyol មកទល់​នឹង​ពេលនេះ​មាន​អាយុ ៣៥ ឆ្នាំ ដែល​កំពុង​ស្ថិត​នៅក្នុង​ចំណុច​អន់ថយ តែ​គាត់​បាន​បញ្ជាក់ថា និង​លេង​បន្ត​ឲ្យ​ក្លិប រយៈពេល ៥ ឆ្នាំ ទៀត​។​ម្យ៉ាងវិញទៀត ចង់​ធ្វើ​អ្វីៗ​ដើម្បី​ក្លិប Bacelona ។​

​កីឡាករ Puyol បាន​និយាយថា ពាក្យ​ច​ចាម​អាម​បានបង្ហាញ​ថា អ​នា​គត់​របស់​គាត់ យ៉ាង​ជន់​ជោ​រថា​”​គាត់​ទៅ​ក្លិប AC Milan តែ​ខ្ញុំ​មិន​បាន​គិត​យ៉ាង​ដូច្នោះ​នោះទេ​”​។​ខ្ញុំ​តែងតែ​និយាយថា ខ្ញុំ​ចង់​បញ្ចប់​អាជីព​នៅពេលដែល​ខ្ញុំ​មាន​អាយុ ៤០ ឆ្នាំ​។​កីឡាក​រវ័យ ៣៥ ឆ្នាំ​រូប​នេះ​បាន​បន្តទៀតថា ប្រសិនបើ​មាន​របួស ដូច​រដូវ​កាល​ផ្សេង​ទៀត​នោះ ពោល​គឺ​រដូវ​កាល​ក្រោយនេះ មាន​បញ្ហា​លោក​នឹង​បញ្ចប់​អាជីព ពី​ពិភព​បាល់ទាត់​៕
https://i1272.photobucket.com/albums/y389/domneng/Puyol-500_zps2da9a4b1.jpg

មតិយោបល់