ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តម៉ាក លុចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7727។
ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-1517 អ្នកបើកបររងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់