ព័ត៌មានជាតិ

ប្រពន្ធក៏ស្រវឹងប្ដីក៏ស្រវឹងប៉ះគ្នាមួយប្រាវ បណ្ដាលឲ្យភាគីម្ខាងហើមមុខតែម្ដង

កណ្ដាល: កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១០នាទី មានករណីហិង្សាក្នុងគ្រួសារ ត្រង់ចំណុចភូមិចម្ការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ វ៉ង ទី ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកអនាម័យ រស់នៅភូមិឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ ស ចាន់ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិឃុំជាមួយគ្នា។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធបានផឹកស្រាស្រវឹងហើយជនសង្ស័យជាប្តីមកពីធ្វើសំណង់ក៏ស្រវឹងដែរ ហើយបានជេរគ្នាទៅវិញទៅមក ទើបជនសង្ស័យចាប់សក់បោកទៅ នឹងសាបក្នុងផ្ទះបណ្តាលឲ្យហើមមុខតែម្តង ។

សូមបញ្ជាក់៖ ករណីនេះជនរងគ្រោះបានសំណូមពរដល់សមត្ថកិច្ច ដើម្បីអប់រំនៅអធិការដ្ឋាន៕

មតិយោបល់