ព័ត៌មានជាតិ

ឡិចស៊ីសGX460 ស្លាកលេខ ខ.ម បុករបាំងថ្មចែកទ្រូងផ្លូវខូចកង់ម្ខាង សមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ: រថយន្តម៉ាកឡិចស៊ីស GX460 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១ 2-1006 បើកបរដោយបុរសជនជាតិចិនម្នាក់ ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវនៅមុខសួនច្បារក្ដាន់ពីរយ៉ាងពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០ នាទីយប់ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់Post Newsថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស GX460 ពណ៌ស ពាក់ស្លាក់លេខ ខេមរភូមិន្ទ ០១ 2-1006 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកនឹងក្បាលព្រួញរបាំងថ្មចែកទ្រូងផ្លូវ នៅមុខសួនច្បារក្ដាន់ពីរយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ នឹងផ្ទុះបែកកង់ខាងឆ្វេង។ ភ្លាមៗនោះម្ចាស់រថយន្តបានមកដោះដូរកង់ដែលរងការខូចខាតរួចជាស្រេចហើយព្យាយាមបើករត់គេច ប៉ុន្តែត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក យកម៉ូតូមកឃាំងពីមុខ និងធ្វើការឃាត់រថយន្តនូវនឹងកន្លែងកើតហេតុតែម្ដង។ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក ធ្វើការវាស់វែង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់