បាត់ដំបងៈ នៅថ្ងៃ១៥ ខែ មីនា ឆ្នាំ ២០២២ វេ លាម៉ោង ១១និង ០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោក សេង លុច អធិការនគរ បាលស្រុកថ្មគោលដឹកនាំកម្លាំងក្នុងអង្គភាពរបស់ខ្លួន រួមសហការជាមួយកម្លំាងនគរបាល ការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន ធ្វើ ការ បង្រ្កាបនិងឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ ចាន់ថុល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ នៅ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយនាំមកកាន់អធិ ការដ្ឋាននគរបាលស្រុក ក្នុងករណីអំពើលួចយក ទ្រព្យសម្បត្តិអ្នកដទៃ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០ ២២ វេលាម៉ោង ១៣និង ៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ហ.ហ ភេទប្រុសអាយុ៥៣ឆ្នាំ រស់ នៅ សង្កាត់អូរម៉ាល់ក្រុង បាត់ ដំបង ខេត្តបាត់ ដំ បង បានប្ដឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកទូរសព្ទដៃ និងកាបូបដាក់ប្រាក់របស់ខ្លួន កាលយប់ពីថ្ងៃទី១២ ខែមីនាឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី នៅ ចំណុចផ្លូវវាងក្រុង (Highwayហាយវេ) ក្នុងក្រុមទី៣០ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខណៈពេលដែលជនរងគ្រោះស្រវឹងស្រាសម្រាន្តលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងរថយន្តរបស់ខ្លួននៅចំណុចនោះនិងបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិរួមមាន៖
-ទូរសព្ទដៃម៉ាកvivo y21ពណ៌ទឹកប្រាក់ចំនួន ០១គ្រឿង
-ទូរសព្ទដៃម៉ាកoppoអុបប៉ូរពណ៌ខ្មៅចំនួន ០១គ្រឿង
-កាបូបដាក់ប្រាក់ពណ៌ខ្មៅចំនួន០១
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១
-ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19ចំនួន០១
-ប័ណ្ណបើកបររថយន្តចំនួន០១
-ប្រាក់រៀលជាង១០ម៉ឺនរៀល។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង នេះរួចមកកម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោលរួមសហការជា មួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនបានតែម្តង ។
ក្នុងចម្លើយសារភាពដ៏ក្បោះក្បាយរបស់ជនសង័្សយខាងលើ នៅចំពោះមុខសមត្ថកិច្ចនគរ បាលស្រុកថ្មគោល ជនសង័្សយរូបនេះបានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ដែលធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិរបស់ជន រងគ្រោះខាងលើ ក្នុងខណៈដែលជនរងគ្រោះរូបនោះគាត់ស្រវឹង ស្រាហើយសម្រាន្តប្រកបដោយសេចក្តីសុខនៅក្នុងរថយន្ត នាពេលរាត្រីលើផ្លូវ Highway ហើយទ្រព្យសម្បត្តិដែលលួចបានគេយកទៅលក់ នៅកន្លែងមួយដែលឆ្ងាញ់នឹងការ ទទួលទិញ ទ្រព្យសម្បត្តិក្តៅបែបនេះ នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ។
នៅពេលនេះជនសង័្សយខាងលើសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តទោសទៅ តាមផ្លូវច្បាប់ រីឯអ្នកទទួលទិញរបស់ក្តៅពីចោរបែបនេះសមត្ថកិច្ចកំណត់អត្ត សញ្ញា ណបានហើយរង់ចាំតែអនុវត្តវិធានការតាមនីតិវិធីតែប៉ុណ្ណោះ៕
មតិយោបល់