ព័ត៌មានជាតិ

៥​ចំណុច​សាមញ្ញ ជួយ​ឲ្យ​សម្រក​ខ្លាញ់​ក្បាលពោះ​យ៉ាង​អស្ចារ្យ​បំផុត​

​ដើម្បី​ទទួលបាន​រាង​ស្រស់ស្អាត គ្មាន​ការ​ព្រួ​បារម្ភ​ពី​ជាតិ​ខ្លាញ់​នៅលើ​ក្បាលពោះ សូម​អនុវត្ត​ភ្លាមៗ​បន្ទាប់​ដឹង​ព័ត៌មាន​ជំនួយ​ដូចខាងក្រោម​នេះ​។​

០១) បរិភោគ​អាហារ​ពេលព្រឹក​ជាមួយ​ស៊ុត​
​អាហារ​ពេលព្រឹក​ដ៏​ពេញនិយម ដែល​អ្នក​រាល់គ្នា​បរិភោគ​ជាប្រចាំ​ក៏​ជា​មូលហេតុ​នៃ​ការ​លើស​ទម្ងន់​ព្រោះ​វា​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន​បំផុត​។ ដូច្នេះ​ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ សូម​ព្យាយាម​បរិភោគ​អាហារ​ដែលមាន​ស៊ុត​ពីរ​គ្រាប់​គឺ​ស្មើនឹង ៤០០ កាឡូរី សម្រាប់​ទ្រ​ទ្រ​ង​ថាមពល​នូវ​រាល់​សកម្មភាព​នៅពេល​ព្រឹក​។ ជាពិសេស​ស៊ុត​ឆ្អិន​គឺ​ល្អ​សម្រាប់​អាហារ​នៅពេល​ព្រឹក​។​

០២) ទឹកក្រូច​
​មុនពេល​បរិភោគ​អាហារ​ពេលព្រឹក​អ្នក​គួរតែ​ពិសា​ទឹក​មួយ​កែវ​, ទឹកក្រូច​ឆ្មា​មួយ​ពីរ​ស្លាបព្រា​កាហ្វេ ឬក៏​បរិភោគ​ក្រូចឆ្មា​ដែល​ចិត​ស្តើងៗ​ពី​ចំណិត​។ នេះ​ជា​វិធី​មួយ​ដែល​ជួយ​កំណត់​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ និង​បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ​របស់​អ្នក​។​

០៣) ឈប់​ផឹក​ភេសជ្ជៈ​ដែលមាន​ហ្គាស​ច្រើន​
​រឿង​មួយ​ដែលមាន​ស្ត្រី​តិចតួច​ណាស់​ដែល​ដឹង​គឺ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន​។ ភេសជ្ជៈ​ទាំងនោះ​មាន​ជាង ១៥០ កាឡូរី ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​, ធាត់ ក៏ដូចជា​ប៉ះពាល់​ដោយផ្ទាល់​ដល់​សុខភាព​ប្រសិន​ប្រើ​រយៈពេល​យូរ​។​
​ជំនួស​ឲ្យ​ការផឹក​ភេ​ជ្ជ​សៈទាំង​នោះ សូម​ព្យាយាម​ជំនួស​ដោយ​ទឹក នឹង​ទឹក​ផ្លែឈើ​ផ្សេងទៀត​ដូ​ជា ទឹកអំពៅ​, ទឹកក្រូច​…​។​

០៤) ការបរិភោគ ឬ​មើល​ទូរទស្សន៍​
​មាន​មនុស្ស​ជាច្រើន​ណាស់​ដែលមាន​ទម្លាប់​នៃ​ការបរិភោគ​ខណៈពេលដែល​មើល​ទូរទស្សន៍​។ នេះ​ជា​ទង្វើ​មួយ​ដែលមាន​ផលប៉ះពាល់​ខ្លាំង​បំផុត ព្រោះ​វា​អាចធ្វើ​ឲ្យ​រាងកាយ​ផ្ទុក ៣០០ កាឡូរី​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​សម្រក​ទម្ងន់ អ្នក​មិនគួរ​ធ្វើ​រឿង​ទាំងពីរ​នេះ​ក្នុងពេល​តែមួយ​ទេ​។​

០៥) សមាធិ​
​ចាប់ផ្តើម​អ​ង្គុ​យសមាធិ​នៅពេល​ព្រឹក​រយៈពេល ២ ទៅ ៣ នាទី និង​ធ្វើ​ឲ្យ​អ្នក​ជៀស​ឆ្ងាយ​ពី​ភាព​តាម​តឹង ព្រមទាំង​មានជីវិត​ស្រស់ស្រាយ​៕​
sexy-Health

មតិយោបល់