ព័ត៌មានជាតិ

រថយន្តកន្ត្រៃបុកជាមូយម៉ូតូ បណ្ដាលឲ្យសិស្សសាលាម្នាក់របួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ៧ និង ១០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រលេខ ១៣-១៤ ស្ថិតឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ មានគោយន្តកន្ត្រៃ១គ្រឿង បើកបរដោយឈ្មោះ ចាន់ ឈូក ភេទប្រុស មុខរបរកសិករ ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពាក់ផ្លាកលេខ 1F-3187 បើកបរដោយឈ្មោះ ហាន លៀងហៃ ភេទប្រុស មុខរបរសិស្ស បណ្ដាលឲ្យរបួសធ្ងន់។

មូលហេតុ៖ បើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងឃាត់ខ្លួនជនបង្ករួមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមក្រោយ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់