ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីយកកាំបិតប៉័ងតោនិងដំបង កាប់វាយជនរងគ្រោះរបួសជាទម្ងន់

កំពង់ឆ្នាំងៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វេលាម៉ោង២១និង០០ នាទីនាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងនៅចំណុចក្រោយរោងចក្រ អឹម វ៉េ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់៖

១-ឈ្មោះ សៅ សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរដាក់ភាស៊ីម៉ូតូ ។ ២-ឈ្មោះ រិទ្ធ ថារ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មុខរបរជាសិស្ស ។ ៣-ឈ្មោះ វង្ស សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរដាក់ភាស៊ីម៉ូតូ ។ ៤-ឈ្មោះ យ៉ង់ ធានី ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរជាងជួសជុលម៉ូតូ ។

ជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និងដំបង កាប់ និងវាយទៅលើជនរងគ្រោះឈ្មោះ ប្រឹម ចាន់វាសនា ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យរងរបួសជាទម្ងន់ ត្រង់ក្បាលផ្នែកខាងក្រោយ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ព្យាបាលរបួស ។

រីឯជនសង្ស័យ ត្រូវបានការិយាល័យជំនាញធ្វើការឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យកា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ៕

មតិយោបល់