ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្ត០៣គ្រឿងបុកបន្តគ្នា បណ្តាលឲ្យមនុស្ស០៥នាក់ រងរបួសធ្ងន់ស្រាល

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១៧ ​ខែ​មី​នា​ ឆ្នាំ​២០២២ ​វេលា​ម៉ោង​០៥​និង​២០​នាទី​ នៅ​ផ្លូវជាតិ​លេខ​០៤ ចន្លោះ​km១០៣-១០៥​ ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល​ ត្រង់​ចំណុច​ភូមិ​ទី​6 ​ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

យោងតាមរបាយករណ៍របស់ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​០១​គ្រឿង​ ម៉ាក​ HYUNDAI​ ព​ណ៌​ស​ ពាក់​លេខ​ភ្នំពេញ ​3E-7307​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​ដឹក​ឥដ្ឋ​)​ (​រត់គេច​ខ្លួន​) ​បាន​បុក​រថយន្ត​០១​គ្រឿង​ ម៉ាក​ RAV4​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AI-3892.​ បើកបរ​ដោយ​ឈ្មោះ​ ឈិ​ន ​សោភា​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ នៅផ្ទះ​លេខ​៣​ ផ្លូវ​១២៧​ សង្កាត់​បឹង​កេងកង​២​ ខ​ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ និង​អ្នក​រួម​ដំណើរ​២​នាក់​ ឈ្មោះ ​សាយ​ ត្រឹក​ប៊ុ​ន​លី​ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ និង​ ឈិ​ន​ ដា​រ៉ា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ត្រូវជា​កូន​ ក្នុង​ទិស​ដៅ​ស្របគ្នា​ ហើយ​រថយន្ត​ HYUNDAI​ ខាងលើ​បាន​បន្ត​ទៅ​បុក​រថយន្ត​ ០១​គ្រឿង​ទៀត​ ម៉ាក​ FUSU​ ពណ៌​លឿង ​ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 3A-2280 ​សណ្ដោង​ស៊ឺ​មី​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ ​4A-0263​ បើកបរ​ដោយ​ឈ្មោះ​ សំ​ វ​ណ្ណី​ ភេទ​ប្រុស​ អាយុ​ ៣២​ ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ អ្នក​រួម​ឈ្មោះ​ លី​ម​ ថុ​ង​ ភេទ​ប្រុស​ អាយុ ​២៧ ​ឆ្នាំ​ នៅ​ភូមិ​ ទឹក​លិច​ ឃុំ​ស្គុះ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​ និង​ខូចខាត​ ដូច​ខាងក្រោម​៖

-​ របួសធ្ងន់​មនុស្ស​០២​ នាក់​ ស្រី​
​ -​ របួសស្រាល​០៣​ នាក់​ ស្រី​០១​នាក់​
​ -​ ខូចខាត​រថយន្ត​ ០៣​គ្រឿង​ ធ្ងន់​

​ចំពោះ​អ្នក​រង​របួសធ្ងន់​ស្រាល ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​ ក្រោយ​កើតហេតុ​រួច​សមត្ថកិច្ច​បាន​សម្រួល​ចរាចរណ៍​មិន​អោយ​កកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ និង​ធ្វើការ​វាសវែង​យក​វត្ថុ​តាង​ទាំង​០៣​យក​មក​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដើម្បី​ចាត់​ការ​តាម​នី​តិ​វិធី​ ៕

មតិយោបល់