ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿងបើកបុកម៉ូតូស្គុពី បណ្តាលឲ្យសិស្សស្រី២នាក់ស្លាប់បាត់បង់ជីវិត

សៀមរាប: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង១០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកព្រូសមួយគ្រឿងបើកបុកម៉ូតូស្គុពី បណ្តាលឲ្យសិស្សស្រីចំនួន០២នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BD7208 បើកបុកម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខសៀមរាប 1AK3416 បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ២នាក់៖

ទី១-ឈ្មោះ ឡេង ស៊ីវហង់ ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (ស្លាប់) ។
ទី២-ឈ្មោះ សុភក្តិ អាយុ ១៣ ឆ្នាំ មុខរបរសិស្ស នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

នៅក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់