ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន១២កញ្ចប់ធំតូច

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែសីហាឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ កែ យសស័ក្តិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះដកហូត គ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន៩កញ្ចប់ទម្ងន់៥៤,៥០ក្រាម,គ្រឿងញៀនប្រភេទយ៉ាម៉ាគ្រាប់WYចំនួន៣គ្រាប់ ,គ្រឿងញៀនប្រភេទតេតាមីនចំនួន១កញ្ចប់,ទូរសព្ទដៃចំនួន៨គ្រឿង និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរី២០១៧ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញចាត់តាមនីតិវិធីច្បាប់៕

//youtu.be/SOMyC7n_wXA

មតិយោបល់