ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជាងពិដានម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ

កោះកុង: នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការរដ្ឋាននគរបាលស្រុកកោះកុង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង បានចុះបង្ក្រាបមុខសញ្ញាចោរលួចម៉ូតូ មួយគ្រឿង មកពីក្រុងខេមរភូមិន្ទ ម៉ូតូ ម៉ាក HONDA DreamC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ (កោះកុង1B 9586) លេខតួND125M -5284176 នៅចំណុចវាលស្បូវ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

ជនសង្ស័យឈ្មោះ គួយ វុទ្ធី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរជាងពិដាន បច្ចុប្បន្ននៅភូមិ៣ ឃុំ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ករណីនេះជនសង្ស័យ និងម៉ូតូបានប្រគល់ទៅឲ្យអធិការនគរបាលក្រុងខេមរភូមិន្ទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

មតិយោបល់