(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យមានកិច្ចចរចាសន្តិភាពគ្រប់ជ្រុងជ្រោយ ជាមួយ ទីក្រុងម៉ូស្គូ ដោយនិយាយថាបើមិនដូច្នេះទេ រុស្ស៊ីនឹងត្រូវទុកឲ្យមនុស្សជំនាន់ក្រោយរបស់ខ្លួនជាអ្នករងគ្រោះពីសង្រ្គាម។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីលោក ពូទីន ចោទអ៊ុយក្រែនថាកំពុងអូសបន្លាយកិច្ចចរចាជាមួយរុស្ស៊ី។ លោក ហ្សេលេនស្គី បានបញ្ជាក់ថាអ៊ុយក្រែនតែងតែផ្តល់ដំណោះស្រាយសម្រាប់សន្តិភាព និងចង់បានការចរចាស្តីពី សន្តិភាពប្រកបដោយអត្ថន័យ ស្មោះត្រង់ សម្រាប់សន្តិសុខ ដោយមិនពន្យារពេល។
លោកបន្ថែមថា «ខ្ញុំចង់ឲ្យគ្រប់គ្នាបានឭនូវអ្វីដែលខ្ញុំនិយាយ ជាពិសេសទីក្រុងម៉ូស្គូថាវាដល់ពេលហើយសម្រាប់ការជួប និងជជែកគ្នា»។ «វាដល់ ពេលហើយសម្រាប់ការស្តារបូរណភាពទឹកដី និងយុត្តិធម៌សម្រាប់អ៊ុយក្រែន បើមិនដូច្នេះទេ ការខាតបង់របស់រុស្ស៊ីនឹងនាំទុក្ខដល់ អ្នកជំនាន់ក្រោយ»៕
ប្រភព៖ Reuters
មតិយោបល់