ព័ត៌មានជាតិ

ទំនាស់ពាក្យសំដីបន្តិចបន្តួចបង្កជាអំពើហិង្សា បណ្តាលឲ្យភាគីម្ខាងរងរបួស ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង ៤៣នាទីព្រឹក នៅចំណុចក្រុមទី៦ ភូមិ កាឡោមភ្លុក ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយនឹងដុំឥដ្ឋ) បានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ខេង ភក្ដី ហៅឡុង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកដុំឥដ្ឋ វាយទៅលើក្បាលជនរងគ្រោះឈ្មោះ ម៉យ វណ្ណឡោ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពីលើក្បាលបណ្ដាលឱ្យរងរបួស (មធ្យម) ដោយសារទំនាស់ពាក្យសំដីបន្តិចបន្តួច ។

បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី អនុវត្តតាមយោប ល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញ រួមគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស្វាយ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេង ភក្ដី ហៅឡុង បាននិងនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។

នៅពេលនេះនគរបាលស្រុកមោងឫស្សី បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ៕

មតិយោបល់