ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ឃាត់ខ្លួនខ្មែរចំនួន០៣នាក់ និងរឹបអូសវត្ថុតាងជាង២០គីឡូក្រាម

ភ្នំពេញ: យោងតាមផេក Anti-Drug Department បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន
(ក៩) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ. លោកវរ:សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក វរ:សេនីយ៍ទោ ឌុក មករា នាយការិយាល័យ. មានការចូលរួមសហការពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរកាស៊ើបស្រាវជ្រាវបង្ក្រាប ២គោលដៅផ្សេងគ្នា:

គោលដៅទី១: នៅចំណុចផ្លូវបេតុង បុរីចម្ការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងសាតុធាតុញៀនប្រមាណជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរលំនៅដ្ឋាន ។

គោលដៅទី២: នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង១៩និង៣០នាទី បានឆែកលំនៅដ្ឋាន ចំណុចផ្លូវបេតុង ផ្ទះលេខ ៥៩៤ ក្រុមទី១៧ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើម ។

លទ្ធផលសរុប:
ក-ឃាត់ខ្លួនជនសង្ស័យ៣នាក់:
១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ ។
២-ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ។
៣-ឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ។

ខ-ចាប់យកវត្ថុតាង:
-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន៦០ដុំ ស្មើទម្ងន់សុទ្ធ ២១ គ.ក្រ ១៧៥.០៩ក្រាម ។
-អាវុធខ្លី១ដើម ម៉ាកឡុង១៩
-មធ្យោបាយធ្វើសកម្មភាព រថយន្ត ម៉ាកព្រូស១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់