ព័ត៌មានជាតិ

បុរសម្នាក់ទៅរកឆក់ត្រីនៅចំណុចប្រឡាយទឹក បណ្តាលឲ្យឧបករណ៍ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

​បាត់ដំបង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៨​និង​២៨​នាទី​ មាន​ករណី​មនុស្ស​ស្លាប់​ដោយ​ឆ្លង​ចរន្តអគ្គិសនី​ឧបករណ៍​ឆក់​ត្រី​មួយ​កើតឡើង​ ជន​រង​គ្រោះ​ឈ្មោះ​ សាំង​ ចាន់​ ភេទ​ប្រុស​ អាយុ ​៣៩ ​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ពោធិ៍​១​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​មក​ឆក់​ត្រី​នៅ​ចំណុច​ប្រឡាយ​ទឹក​ ស្ថិត​ក្នុង​ក្រុម​ទី​២​ ភូមិ​ពោធិ​២​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ដូច​សព្វដង​ នៅ​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ពី​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ សាំង​ ចាន់​ ពិតជា​ឆ្លង​ចរន្តអគ្គិសនី​ពី​ឧបករណ៍​ឆក់​ត្រី​បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

មតិយោបល់