ព័ត៌មានសិល្បៈ និងកម្សាន្ត

លេងម៉ូតបន្តោងខ្សែកនាឡិកាដូចគ្នា តែ ជី ដេវិត និង Jackson សង្ហារមួយបែបម្នាក់

(ភ្នំពេញ)៖ ផ្ទុះការចាប់អារម្មណ៍មួយទៅលើតារារ៉េបដែលមានទេកោសល្យយនិងកេរ្តិ៍ឈ្មោះល្បីល្បាញលោក G-Devith ហ្វេនៗសរសើរមិនដាច់ នៃការលេងស្ទីលខ្លួន នៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធីចែកពានរង្វាន់ Pleng Music Award។

អ្វីកាន់តែពិសេស ដែលបានធ្វើឲ្យគេ កាន់តែទាក់ទាញលើរូបលោកទៀតនោះ គឺការយកនាឡិកាដាំពេជ្រ យកមកធ្វើបន្តោងខ្សែកដាំពេជ្រនោះ ត្រូវបានហ្វេន ៗ សរសើរមិនដាច់ពីមាត់ថា Idol ពិតជាខូលខ្លាំង មើលទៅអ្នកមាន ម៉ាហ្វៀរក្នុងរឿងចិន ចេះរកនឹកស្ទាយ៍បែបប្លែកយ៉ាងនេះ។

ទោះជាយ៉ាងណាក្តី ជាមួយនឹងការលេងស្ទាយ៍បែបនេះ ត្រូវបានគេប្រទះឃើញម្តងរួចមកហើយ ដែលតារាចម្រៀងចិនហុងកុង លោក Jackson បានយកនាឡិការដូចគ្នា យកមកធ្វើបន្តោងខ្សែក ដែលមើលទៅមានលេចធ្លោតែម្តង ជាមួយនឹងសាច់ទ្រូងបានបញ្ចេញ មើលទៅទាក់ទាញ កាន់តែទ្វេដង។

ជារួមមក អ្នកទាំងពីរ មើលទៅសង្ហាដូចគ្នា ក្នុងការលេងស្ទីលបែបនេះ គ្រាន់តែមនុស្សធម្មតានឹកមិនឃើញ ក្នុងការពាក់បែបនេះ ជាក់ស្តែងក្រឡេកទៅមើលរូបភាពតែម្តង តើប្រិយមិត្តគិតថា មួយណាពាក់ទៅទាក់ទាញ់ជាង?

 

មតិយោបល់