ព័ត៌មានជាតិ

សមត្ថកិច្ចល្បាតឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួច (ទាក់ឆ្កែ)

ភ្នំពេញ: នាថ្ងៃទី២០ ខែមីនា ២០២២ ម៉ោង០២និង១៥នាទី រំលងអាធ្រាត្រ មានករណីប៉ុនប៉ងលួច(ទាក់ឆ្កែ)នៅមុខផ្ទះ គ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះរិន ឌីណា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងខ្យាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ០២នាក់ ឈ្មោះ រិន ឌីណា និងឈ្មោះ ភា ជិះម៉ូតូម៉ាក Honda Future ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AF-4446 រកលួចទាក់ឆ្កែនៅចំណុចកើតហេតុ ពេលនោះសមត្ថកិច្ចល្បាតឃើញ ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ រិន ឌីណា ដកហូតវត្ថុតាងម៉ូតូ០១គ្រឿងខាងលើ ជិះធ្វើសកម្មភាព,ខ្សែហ្រាំងកង់កែច្នៃ សម្រាប់ទាក់ឆ្កែ០២ខ្សែ, បាវ០២, ដំបងឈើ០១ និងដែកថ្នាំងអំពៅ០១ដើម បញ្ជូនមកទីស្នាក់ការ ប៉ុស្តិ៍ព្រែកថ្មី សាកសួរ។ ចំណែកបក្ខពួកឈ្មោះ ភា រត់គេចខ្លួនបាត់។

លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ៖ វិជ្ជមាន(មានសារធាតុញៀន)៕

មតិយោបល់