ព័ត៌មានជាតិ

រថយន្តឃ្លប់ដឹកទំនិញបុករះ PassApp និងរថយន្ត ១គ្រឿងទៀត បណ្តាលឲ្យរងរបួសម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលថយន្តឃ្លាប់ដឹកទំនិញបើកលឿនជ្រុលបុកពីក្រោយ PassApp បណ្តាលឲ្យរងរបួស ហើយបន្តទៅបុករថយន្តស៊ីទែនដឹកទឹក កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងរបួសខាតយ៉ាងដំណំ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ឃ្លប់ដឹកទំនិញ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-2176 បើកទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ក៏ជ្រុលបុកពីក្រោយ PassApp ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-1413 បើកស្របទិស រួចបន្តទៅបុក រថយន្តស៊ីទែនដឹកទឹក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8590 កំពុងបើកឆ្លងផ្លូវ ពីកើតទៅលិច បំណងឆ្ពោះទៅត្បូង បណ្តាលឲ្យរងខូចខាត រថយន្ត២គ្រឿង ម៉ូតូកង់បីមួយគ្រឿង មនុស្សម្នាក់ជាអ្នកបើកម៉ូតូកង់បីរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំង និងរាយការទៅផ្នែកជំនាញចរាចរណ៍ ចុះធ្វើការវាស់វែងរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់