ព័ត៌មានជាតិ

ប្លន់ម៉ូតូនិកគេបានវាគ្រាន់ ដល់បងប្អូនគេទាន់ វាយសល់ដង្ហើមចង្រឹត

ភ្នំពេញ: ជនសង្ស័យ ០២នាក់ ដែលបានវាយប្លន់យកម៉ូតូម៉ាក និក មួយគ្រឿងបានសម្រេច កាលពីព្រលប់ នៅម្តុំវត្តនិរោធ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែក្រោយមកត្រូវបងប្អូនជនរងគ្រោះជិះតាមរកឃើញវិញ ស្រែកថាចោរ ក៏ត្រូវប្រជាពលរដ្ឋ ជួយចាប់ និងវាយស្ទើរស្លាប់ សល់ដង្ហើមចង្រឹតទាំងពីរនាក់។

ហេតុកាណ៍ប្លន់គេវាគ្រាន់ ពេលគេទាន់វាយជិតងាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវ២៣០ ខាងមុខ ក្រសួងធម្មការ និងសាសនា នៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះបានវាយប្លន់យកម៉ូតូម៉ាក និក ពីជនរងគ្រោះនៅម្តុំវត្តនិរោធ កាលពីវេលាម៉ោង ៧ និង៣០យប់ថ្ងៃពុធ ក្រោយមកក៏ត្រូវបងប្អូនជនរងគ្រោះដេញតាម តាំងពីចំណុចស្ពានអាកាសក្បាលថ្នល់ រហូតដល់មុខក្រសួងធម្មការ ទើបចាប់បាន និងវាយសល់ដង្ហើមចង្រឹតតែម្តង៕

photo_2016-09-15_00-21-23

photo_2016-09-15_00-21-27

photo_2016-09-15_00-21-30

photo_2016-09-15_00-21-33

photo_2016-09-15_00-21-36

photo_2016-09-15_00-21-41

មតិយោបល់