ព័ត៌មានជាតិ

រថយន្តទ្រុងដឹកទំនិញបត់ឆ្លងផ្លូវបុកជាមួយរថយន្តAlphardពាក់ស្លាកលេខរដ្ឋ រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចណ៍មួយដែល រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបត់ឆ្លងផ្លូវចូលទៅកាន់ផែស្ងួត ក៏ជ្រុលទៅបុកជាមួយរថយន្តAlphard ពាក់ស្លាកលេខរដ្ឋ១គ្រឿងកំពុងបើកបរតាផ្លូវត្រង់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង ប៉ុន្តែរថយន្តAlphard រងការខូចខាតមុខចំហៀងខាងឆ្វេងខ្លាំងជាង។

ហេតុការខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅលើមហាវិថីឈ្នះឈ្នះ មុខផែស្ងួតតេងឡាយ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តទ្រុងដឹកទំនិញ១គ្រឿងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0131 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវស្របពេលនោះស្រាប់តែមានរថយន្តម៉ាកAlphard ពណ៍ខ្មៅពាក់ស្លាកលេខរដ្ឋ06-2 -1136 បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវត្រង់លឿនដែរទៅដល់ក៏បានបុកគ្នាពេញទំហឹងតែម្ដង។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណ:នោះពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ ប៉ុន្តែរថយន្តទាំង២គ្រឿងបានរងការខូចខាតដូចគ្នា ហើយរថយន្តAlphard បានខូចខាតធ្ងន់ធ្ងរជាង។បន្ទាប់មកនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅអន្តរាគមន៍ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់