ព័ត៌មានជាតិ

រថយន្តសណ្តោងទូរកុងតាន័របើកបុករថយន្តព្រូសពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាណ៍មួយដែលរថយន្តសណ្តោងទូរកុងតាន័របើកបរខ្វះការប្រុងប្រយ័ត្នបុកគូទរថយន្តម៉ាកព្រូសពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BL-9429 ធ្វើដំណេីរលើផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចខណ:មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានក្បាលរថយន្តសណ្តោងទូរកុងតឺន័ររពណ៌សរ ពាក់ស្លាកលេខភ្នំពេញ3C-6228 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅស្របគ្នាតាមក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកគូទពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

 

មតិយោបល់