ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តកូរ៉ូឡា បុកឡិចស៊ីសស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2N-3333 ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់បើករថយន្តម៉ាកក៉ូរ៉ូឡា ទៅបុករថយន្តឡិចស៊ីស LS-460L នៅត្រង់រង្វង់មូលសម្តេចជួនណាត បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយខាងឆ្វេងរថយន្តយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តឡិចស៊ីសមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2N-3333 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក៏មានរថយន្តមួយគ្រឿងទៀតម៉ាកក៉ូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2G-3927 បើកបរដោយបុរសជាជនជាតិចិន ត្រង់រង្វង់មូលសម្តេចជួនណាត ក៏រថយន្តក៉ូរ៉ូឡាបុករថយន្តឡិចស៊ីសនោះចំពីក្រោយបណ្តាលឲ្យធ្លាក់កាងខាងឆ្វេងខាងក្រោយ ខូចខាតយ៉ាងដំណំ។ រីឯរថយន្តក៉ូរ៉ូឡា រងការខូចខាតផ្នែកខាងមុខរថយន្តខាងឆ្វេងបែកចង្កៀង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុឲ្យចចារគ្នាមិនត្រូវក៏សមត្ថកិច្ចវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

//youtu.be/S0P4MajE-bI

មតិយោបល់