ព័ត៌មានជាតិ

រថយន្តតាកូម៉ាបុកជាមួយរថយន្តព្រូសបណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តម៉ាកតាកូម៉ា១គ្រឿងបានបើកបរឆ្លងផ្លូវ ហើយបានជ្រុលទៅបុកជាមួយរថយន្តម៉ាកតូយ៉ូតាព្រូសពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតក្រពឹតខ្ទេចមុខយ៉ាងដំណំ ចំណែករថយន្តតាកូម៉ាវៀចកង់មុខ១ចំហៀង ប៉ុន្តែពុំបានបណ្ដាលឲ្យមានអ្នករងរបួសនោះឡើយ។

ហេតុការខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតមានឧប្បត្តិហេតុគ្រោះថ្នាក់នេះកើតឡើង គេបានឃើញរថយន្តម៉ាកតាកូម៉ា១គ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BH-2140 ។បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ស្តាំឆ្លងផ្លូវ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះក៏បានជ្រុលទៅបុកជាមួយរថយន្តម៉ាកតូយ៉ូតាព្រូសពណ៍ប្រផេះ១គ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ2AZ-3752។ក្នុងខណ:ដែលរថយន្តព្រូសនេះកំពុងបើកបរក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យរងការខូចខាតក្រពឹតខ្ទេចមុខ ចំណែករថយន្តតាកូម៉ារងការខូចខាតវៀចកង់១ចំហៀង។

ប្រភពមួយនេះបានបញ្ជាក់ពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នៅក្នុងឧប្បត្តិហេតុនេះទេ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កន្ទោកនិងនគរបាលចរាចរណ៍ខណ្ឌកំបូល បានចុះដល់ទីតាំងដើម្បីឲ្យភាគីទាំង២ធ្វើការដោះស្រាយគ្នាមួយជំហានសិន៕

 

មតិយោបល់