គ្រឿងផ្សំ៖
-ក្រអៅឈូកកាត់ជាកង់ៗ ១ចានចង្កឹះ
-កាពិ ២ស្លាបព្រាបាយ
-ខ្ទឹមក្រហម ១មើមធំ
-ខ្ទឹមស ៤កំពឹស
-ម្ទេសក្រៀម ៥ផ្លែ
-ខ្ជាយ ១ស្លាបព្រាកាហ្វេ
-ដុំស៊ុបខ្នរ ១ដុំ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ទឹកអម្ពិលទុំ ៥ស្លាបព្រាបាយ
-អំបិល ១ស្លាបព្រាបាយ
-បង្គារធំៗ ៦ក្បាល
វិធីធ្វើ៖
១.បង្គារត្រូវបកសំបកចេញ ហើយលាងទឹកឲ្យស្អាត។
២.ក្រអៅឈូកលាងទឹកឲ្យស្អាត ហើយទុកឲ្យស្រស់ទឹក។
៣.យកស្លឹកចេកវេចខ្ជប់កាពិឲ្យជិត ហើយដុតលើរងើកភ្លើង ឲ្យឆ្អិន។បុកម្ទេសក្រៀម ខ្ទឹមស ខ្ជាយ បុកច្របល់ចូលគ្នាឲ្យសព្វ ទុកធ្វើជាគ្រឿងសម្ល។
៤.ដាំទឹកឲ្យពុះ បន្ទាប់មកដាក់គ្រឿងសម្លរចូល រួចហើយថែមស្ករស ទឹកអម្ពិលទុំ ដុំស៊ុបខ្នរ ។
៥.ដាក់បង្គារ និងក្រអៅឈូកចូល បន្ថែមភ្លើងឲ្យខ្លាំង រហូតទាល់តែសម្លពុះ បានមួយស្របកសឹមដាក់ពីលើចង្ក្រាន ដួចហូបជាមួយនឹង បាយរស់ជាតិឆ្ងាញពិសារ៕
មតិយោបល់