ព័ត៌មានជាតិ

កាហ្វេ ទឹកដោះគោ កូកាកូឡា ដបតូច មីកំប៉ុង មីកញ្ចប់ ម្សៅស៊ុប ទឹកដោះគោខាប់ ទឹកម្ទេស ទឹកក្រូចដបធំ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៩៧គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ រកឃើញ និងដកហូត

បន្ទាយមានជ័យៈ យោងតាមផេករបស់ អគ្គ. ការពារអ្នកប្រប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ តាមបណ្តាម៉ាត និងគេហដ្ឋានលក់ទំនិញ នៅផ្សារទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន
-កាហ្វេ ចំនួន ១៨កំប៉ុង ស្មើ ៣.២៤គីឡូក្រាម
-ទឹកដោះគោ ចំនួន ៤៤ប្រអប់ ស្មើ ៣.៩៦គីឡូក្រាម
-កូកាកូឡា ដបតូច ចំនួន ៦ដប ស្មើ ៣.៦០គីឡូក្រាម
-មីកំប៉ុង ចំនួន ៦៥កំប៉ុង ស្មើ ៣.៩០គីឡូក្រាម
-មីកញ្ចប់ ចំនួន ៩៦កញ្ចប់ ស្មើ ៥.២៨គីឡូក្រាម
-ម្សៅស៊ុប ចំនួន ៨គីឡូក្រាម
-ទឹកដោះគោខាប់ ចំនួន ១២កំប៉ុង ស្មើ ៤.៤៣គីឡូក្រាម
-ទឹកម្ទេស ចំនួន ១០ដប ស្មើ ៣.៣០គីឡូក្រាម
-ទឹកក្រូចដបធំ ចំនួន ២៦៨ដប ស្មើ ៣២.៤៤គីឡូក្រាម
-ភេសជ្ជៈដប ចំនួន ៥៣ដប ស្មើ ២៥.៤៤គីឡូក្រាម
-ភេសជ្ជៈកំប៉ុង ចំនួន ១២កំប៉ុង ស្មើ ៣គីឡូក្រាម
សរុប ៩៧គីឡូក្រាម។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់