ព័ត៌មានជាតិ

ភីលីពីន​មាន​គម្រោង​កាត់បន្ថយ​ភាពក្រី​ក្រប្រជា​ជន​ឲ្យបាន​ច្រើន

ម៉ានីល​:​រដ្ឋាភិបាល​ភី​លី​ពី​ន​បាន​ចេញ​ប្រកាស​កាលពី​ព្រឹក​មិញ​ថា​ខ្លួន​នឹង​មាន​គម្រោង​​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ច្រើន​បំផុត​​នៅក្នុង​ពេល​វេលា​នៅសល់​បី​ឆ្នាំ​ទៀត​របស់​អាណត្តិ​លោក​ប្រធានាធិបតី​ Aquino​។​
https://i1272.photobucket.com/albums/y389/domneng/24oras_120911_08_zps9af40a33.jpg
​អ្នកនាំពាក្យ​របស់​អនុ​ប្រធានាធិបតី​អ្នកស្រី ​Abigail Valte បានកំណត់​ផែនការ​រួចជាស្រេច​ចំពោះ​តំបន់​អាទិភាព​នានា​ដែល​អាច​ជា​ប្រភព​ចំណូល​និង​ឧិ​កាសការងារ​យ៉ាង​ច្រើន​ដល់​ប្រជាជន​។​អ្នកស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា​ពួកយើង​នៅ​មាន​រយះពេល​បី​ឆ្នាំ​ទៀត​សម្រាប់​ការអនុវត្ត​ផែនការ​នេះ​ហើយ​វា​គឺជា​រឿង​មួយ​ដែល​គ្រប់​គ្នា​កំពុង​រង​ចាំមើល​លទ្ធផល​ថា​តើ​វា​នឹង​ទៅជា​យ៉ាងណា​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ​ការប្រកាស​នេះ​គឺ​ស្ថិតនៅ​ពីក្រោយ​របាយការណ៍​ដែល​ចេញ​ដោយ​គណកម្មាការ​ជាតិ​សម្របសម្រួល​ស្ថិតិ​ដែល​បានបញ្ជាក់​ថា​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​រយះពេល​6​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​មិន​មាន​សញ្ញាណ​វិជ្ជមាន​ណាមួយ​នោះទេ​៕​

មតិយោបល់