ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះ៦៤អឺ០ ផ្លូវមុន្នីវង្ស កែងផ្លូវ១២៨ (ក្រុមហ៊ុនTPS ) ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ជនរងគ្រោះឈ្មោះ ស៊ិន វ៉េត ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ Gss នៅផ្ទះជួល នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ ធី ហៅ អាជ្រុយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
សម្ភារៈដកហូត៖ ម៉ូតូម៉ាក់ Icon ពណ៌ខ្មៅលាយ ស ស៊េរី ឆ្នាំ២០០៩ ពាក់ស្លាកលេខ ត្បូងឃុំ 1.D 53720។
សម្ភារៈបាត់បង់៖ ទូរស័ព្ទម៉ាក់POPPO ពណ៌ខ្មៅ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

មតិយោបល់