ព័ត៌មានសិល្បៈ និងកម្សាន្ត

កុំចេះតែហ៊ាន! Yang Mi ត្រូវបាន មហាជន រិះគន់ថា ប្រើប្រាស់ កម្មវិធី កែរូប លើស ស្អាត លើស ពីរូបពិតជ្រុល

ចិន៖ នៅក្នុងសង្គមសិល្ប:ចិន ក្រៅពីសមត្ថភាពហើយ សម្រស់គឺជារឿងសំខាន់បំផុតដែលសិល្បករគ្រប់គ្នាត្រូវតែមាន។ ដូចនេះ ក្រុមអ្នកគាំទ្រតារាចិនតែងសង្កេត និងវិភាគគ្រប់ជ្រុងជ្រោយតាំងពីក្បាលដល់ចុងជើងរបស់តារាប្រុសស្រីទាំងអស់ដែលទទួលបានការគាំទ្រខ្លាំងលើវិថីសិល្ប:។

ជាក់ស្តែង រយ:ពេលកន្លងមក តារាស្រី Dilraba Dilmurat បានក្លាយជាមុខសញ្ញាដែលត្រូវបានអ្នកនិយមលេងបណ្តាញសង្គមវាយប្រហារដោយជារឿយៗ ដោយពួកគេតែងបង្ហាញរូបភាពរបស់ Dilraba ជាច្រើនសន្លឹកដែលរូបខ្លះ បង្ហាញជើងមានស្នាមសុះសាច់ និងខ្លះទៀតបង្ហាញពីផ្ទៃមុខចាស់ មិនម៉ដ្ឋរលោងជាដើម។

ពេលនេះចូលដល់តារាលំដាប់ជួរមុខ Yang Mi ម្តងដោយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះដែរ គេហទំព័រចិន Sohu បានបង្ហាញព័ត៌មាន ក៏ដូចជារូបភាពដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនដែលបានដាក់ចំណងជើងថា “សម្រស់ធម្មជាតិរបស់ Yang Mi ០% មិនទាន់ប្រើកម្មវិធីកែរូប”។

បន្ទាប់ពីបានឃើញរូបភាពទាំងនោះហើយ ធ្វើឱ្យមហាជននាំគ្នាបញ្ចេញមតិថា សម្រស់ពិតរបស់ Yang Mi បានបង្ហាញឱ្យឃើញស្នាមជ្រួញនៅជុំវិញមាត់ ហើយស្បែកក៏មិនតឹងណែនដូចរូបភាពដែលធ្លាប់ឃើញឡើយ។

គួរបញ្ជាក់ដែរថា ខណ:ពេលនោះផងដែរក៏បានលេចរូបភាពទាំងនោះរបស់ Yang Mi បានប្រើប្រាស់កម្មវិធីកែរូបផងដែរជាមួយសាច់សម៉ដ្ឋរលោង ស្បែកតឹងណែនគ្មានស្នាមសូម្បីបន្តិច ធ្វើឱ្យមហាជននាំគ្នាបញ្ចេញមតិថា Yang Mi គួរបញ្ឈប់ការកែរូបបំភាន់បែបនេះទៀតទៅ៕

មតិយោបល់