បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈលើប្អូនថ្លៃជាអនីតិជនអាយុក្រោម ១៥ឆ្នាំ ។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា ជនសង្ស័យប្រព្រឹត្តិសកម្មភាពរំលោភសេពសន្ថវៈលើប្អូនថ្លៃខ្លួននេះមានឈ្មោះ ឈិន ឆង ហៅ តាង ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅចំណុចភ្នំខ្ពស់ ភូមិតាង៉ែន ឃុំ តាគ្រាម ស្រុកបាណន់ ជនរងគ្រោះឈ្មោះ ភ.ដ ហៅ យ. អាយុ១៤ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះក្នុងផ្ទះខ្លួនត្រង់ចំណុចខាងលើដែលត្រូវជាប្អូនថ្លៃ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០១និង១៥នាទី ពិតប្រាកដមែន ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់