ព័ត៌មានជាតិ

អាសូរណាស់! បុរសជាអ្នកចំការម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីផ្ទុះគ្រាប់នៅស្រុករតនមណ្ឌល

បាត់ដំបង: កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២​ នៅចំណុចលើខ្នងភ្នំស ស្ថិតនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករត ន មណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់ដែល កប់នៅក្នុងដីមួយបានកេីតឡេីងខណ:ពេ ល ពលរដ្ឋជាអ្នកចម្ការទាំង០២នាក់កំពុងជីកដីបំណងគាស់យក គល់ឈើមួយនៅទីនោះ បាន បណ្តាលឱ្យបុរសម្នាក់ឈ្មោះផាង ភ័ណ្ឌ ហៅទូច អាយុ ២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួល តា ឯក ក្រុងបាត់ដំបងខេត្ត បាត់ ដំបងមកស្នាក់នៅធ្វេីចម្ការនៅមូលដ្ឋានកេីតហេតុ ត្រូវដាច់ជើងខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុនិងបុរសម្នាក់ ទៀតឈ្មោះ ឆាយ កុសល់ អាយុ ៣៥ ឆ្នាំ មានទី លំនៅភូមិអន្លង់វិល ឃុំ អន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស ចំភ្នែកទាំង សង ខាង ត្រូវនាំយក ទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកវរសេ នីយ៍ ឯក សន និល អធិ ការ នគរបាលស្រុករតនមណ្ឌល បាន បញ្ជាក់ថា បុរសទាំងពីរ នាក់រស់នៅក្រៅមូលដ្ឋាននេះ ហេីយកន្លងទៅពួកគាត់ មកស្នាក់បណ្តោះអាសន្នធ្វេីចម្ការនៅមូលដ្ឋានខាងលេី ។ នៅថ្ងៃកេីតហេតុនេះគាត់ទាំងពីរនាក់ស្វែងរកគល់ឈេីចាស់ៗដេីម្បីជីកយកទៅប្រេីប្រា ស់ ឬយកទៅលក់ដូរចិញ្ចឹមជីវិត ហេី យ ក្នុងខណ:ពួកគាត់កំពុងជីកគល់ឈេី នៅចំ ណុចនោះបានប៉ះចំគ្រាប់( ម៉ីនកប់ក្នុងដី) ទេីបបង្ក ជាករណីផ្ទុះបែប នេះ ។

លោកអធិការបន្តថា បន្ទាប់ពីកេីតហេតុភ្លាមស មត្ថកិច្ចមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធរួមទាំងកង កម្លាំ ង នគរបាល របស់លោកបានចុះទៅដល់កន្លែងកេីត ហេតុ ជួយនាំជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា ចំណុចភ្នំសក្នុងភូមិរស្មីសង្ហារ ស្រុករតនមណ្ឌលនេះគឺ ជា អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់មួយក្នុង ចំ ណោមសមរភូមិជាច្រេីនផ្សេងៗទៀត។

នៅចំណុចកេីតហេតុថ្ងៃនេះអាចជា គ្រាប់ម៉ីន ដែលគេបង្កប់ក្នុងដីក្បែរគល់ឈេីពីពេលមុន ហេីយទំនងជាជនរងគ្រោះជីកដីក្បែរគល់ឈេីប៉ះចំគ្រាប់ ម៉ីនទេីបបង្កឱ្យផ្ទុះឡេីងតែម្តង ។

លោក បន្ថែមថា នៅចំណុចកេីតហេតុ ពីមុនមកក៏ធ្លាប់ប្រទះឃេីញគ្រាប់ម៉ីន ប្រ ឆាំងរថក្រោះរួមទាំងយុទ្ធភ័ណ្ឌផ្សេងៗជាច្រេីនទៀតនៅកប់រាយ ប៉ាយនៅទីនោះ។

នៅពេលនេះសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ក្រោយពេលសមត្ថកិច្ចធ្វេីកំណត់ហេតុពិនិត្យរួច៕

 

មតិយោបល់