ព័ត៌មានជាតិ

ឡិចស៊ីស RX330 មួយគ្រឿង សង្ស័យបើកបុកគូទរថយន្តគេពីក្រោយ បណ្តាលឲ្យតៃកុងរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក LEXUS RX330 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-1382 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ សង្ស័យបើកបុកគូទរថយន្តគេពីក្រោយ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមប្រភពព័ត៌មានជាបឋម តាមរយ:ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ គ្មានអ្នកឃើញហេតុការណ៍នោះទេ ដោយគេប្រទះឃើញ រថយន្ត១គ្រឿងនេះម៉ាក LEXUS RX330 ពាក់ស្លាកលេខភ្នំពេញ 2BI-1382 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យ តែបើកបរជ្រុលទៅបុកគូទរថយន្តគេពីក្រោយ ។ ករណីនេះបណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផដែរ ។ រីឯរថយន្តនោះវិញ យើងឃើញថា មានសភាពរងការខូចខាតយ៉ាងដំណំបែកកញ្ចក់និងផ្ទុះពោង ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែង កើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចបានយករថយន្តនេះទៅរក្សាទុកជាបណ្តោះអាសន្ន ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់