ព័ត៌មានជាតិ

រថយន្តកាម៉ារីពណ៌ខ្មៅមួយគ្រឿង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរងការខូចខាតទាំងស្រុង

បាត់ដំបងៈ នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩និង០០ នាទីព្រឹក នៅត្រង់ចំណុចលើផ្លូវជាតិ៥៧A ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យបណ្តាលឲ្យឆេះរថយន្តចំនួន០១គ្រឿង ម៉ាកកាម៉ារី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩២ ពាក់ស្លាកលេខភ្នំពេញ ២R ៤១១១ រងការខូចខាតទាំងស្រុង ។

ម្ចាស់ឈ្មោះ ទួត ស្រស់ ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ករណីខាងលើងនេះ កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត ៕

មតិយោបល់