ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ចោលសង្សារ បង្កការភ្ញាក់ផ្អើលកើតឡើង នៅក្នុងបន្ទប់ជួលខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់បានដេកស្លាប់ចោលសង្សារ នៅក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់