បន្ទាយមានជ័យៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ១ និង២០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលស្ពានទី១ សង្កាត់ប៉ោយប៉ែត ក្រុង/ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ លាយនឹងខ្យល់បានបោកបក់បណ្ដាលឲ្យជណ្ដើរដែក បាក់រលំពីលើជនរងគ្រោះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ជនរងគ្រោះភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង ដើម្បីធ្វើត្រួតពិនិត្យ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់