ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពានបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញ: នៅថ្ងៃ ទី ២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងបង្កដោយម៉ូតូបុកបង្កាន់ដៃស្ពានដោយខ្លួនឯង កេីតឡេីងត្រង់ចំណុចលេីស្ពានកំពង់ទួល លេីផ្លូវជាតិលេខ៣ ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ គ្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុស ០១នាក់ស្លាប់ក្រោយពីពេលបញ្ជូនមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង។
ម៉ូតូរបស់ជនរងគ្រោះម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-0184 អ្នកបេីកបរមានឈ្មោះ ស៊ូ យ៉ុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ចោមពល ឃុំ ពពេល ស្រុក ត្រាំកក់ ខេត្ត តាកែវ (បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនមកសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង ។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលេីត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីរងចាំស្រាវជ្រាវបន្ត ចំណែកសពត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

 

មតិយោបល់