ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កាប់ប្លន់មិនបានសម្រេច រត់រួច៣នាក់ ម្នាក់ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួន

ភ្នំពេញ:មុននេះបន្តិចមានករណីកាប់ប្លន់ ដោយដាវសាំម៉ូរៃ តែមិនបានសម្រេច ព្រោះជនរងគ្រោះមានសម្លេងខ្លាំង ស្រែកឲ្យគេជួយ ទើបប្រជាពលរដ្ឋនៅទីនោះ ផ្អើលឆោទ្បោ បំភ័យជនសង្ស័យទាំង៤នាក់ ឲ្យរត់បែកខ្ញែក ដោយមា្នក់លោតចូលក្នុងស្រះឈូកសំងំខ្លួន នាវេលាប្រហែលម៉ោង១០ យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវរ៉ាដា ក្រុម៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹង ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ មានឈ្មោះ មុំ វិសាល ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅផ្ទះលេខ៥៣៦ ផ្លូវរ៉ាដា សង្កាត់ទំនប់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈពេលជិះម៉ូតូម៉ាក Zoomer X ស៊េរី២០១៦ ពណ៌ទឹកប្រាក់ ស្លាកលេខ 1FT-4713 ទៅផ្ទះ ត្រូវបានជនសង្ស័យ៤នាក់ជិះម៉ូតូ ២គ្រឿង ដេញតាមពីក្រោយ ព្យាយាមប្លន់ ដោយទាញដាវសាំម៉ូរៃ កាប់មកលើជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ របួសកំភួនដៃឆ្វេង ហើយជនរងគ្រោះក៍ស្រែកឲ្យគេជួយ ទើបមានប្រជាពលរដ្ឋនៅទីនោះ ផ្អើលឆោទ្បោ ធ្វើឲ្យបក្ខពួកជនសង្ស័យ ៣នាក់ទ្បើងម៉ូតូគេចខ្លូនបាត់អស់ និងម្នាក់ទៀតជិះម៉ូតូជនរងគ្រោះរត់ តែវាជិះទៅដល់ផ្លូវទាល់ទៅមុខមិនរួចវាក៏ទុកម៉ូតូ ចោលរត់គេចខ្លួន។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចធ្វើការទ្បោមពទ្ធ័ចាប់បានជនសង្ស័យម្នាក់ ដោយមានការសហការណ៍ប្រជាការពារភូមិ និងប្រជាពលរដ្ខ នៅយប់ដដែរ ដែលជនស្ស័យឈ្មោះ ងួយ ទិត តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅអង្គការយូនីសេស នៅរង្វង់មូលគួចកាណុង។

បច្ចុប្បន្ន ម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះ ហើយបក្ខពួក៣នាក់ទៀតត្រូវសមត្ថកិច្ចកំណត់មុខសញ្ញា និងកំពុងស្វែងរកចាប់ខ្លួន៕

photo_2016-04-29_00-15-55 photo_2016-04-29_00-16-01 photo_2016-04-29_00-15-58

ជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹង

photo_2016-04-29_00-16-03

ជនសង្ស័យ

មតិយោបល់