ព័ត៌មានជាតិ

នាយប៉ុស្តិ៍នគរបាលម្នាក់ បានបើករថយន្តបុកជាមួយរថយន្តព្រូស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមារីបាលែន បើកបរដោយនាយប៉ុស្តិ៍នគរបាលម្នាក់ បានបុកជាមួយរថយន្តព្រូស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក កាមារីបាលែន ពាក់ស្លាកលេខ ភ្នំពេញ 2AN-3902 បើកបរដោយនាយប៉ុស្តិ៍នគរបាលម្នាក់ ក្រោយពីកើតហេតុគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត និងឯកសណ្ឋាននគរបាល (ឈុតប្រយុទ្ធ) បំពាក់ជាប់កៅអីអង្គុយមានឈ្មោះ វរសេនីយ៍ត្រី ផន ប្រុស អត្តលេខ40963។
រថយន្ត PRIUS ពាក់ស្លាកលេខ ភ្នំពេញ 2BI-9507។

ខូចខាត៖ រថយន្តទាំង ២គ្រឿងយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយករថយន្តទាំង ២គ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់